កូនប្រុសទាំង២ របស់ព្រាប សុវត្ថិ មិនត្រឹមតែសង្ហា សូម្បីច្រៀងក៏ពិរោះមិនធម្មតាដែរ! (មានវីដេអូ)

0
130

ភ្នំពេញ៖ ប្រិយមិត្ត ដែលជាអ្នកស្នេហាវិស័យសិល្បៈ រមែងដឹងច្បាស់ពីសម្រស់កូនប្រុសទាំង៣ របស់កំពួលតារាចម្រៀងលោក ព្រាប សុវត្ថិភាព ជាក់ជាមិនខាន។

ជាក់ស្ដែងកម្លោះទាំង៣នេះ ក៏កំពុងឆក់យកប្រជាប្រិយភាព ពីអ្នកលេងបណ្ដាញសង្គម ពិសេសមិត្តៗនារីយើងតែម្ដង។ នេះក៏ដោយសារតែពួកគេមាន រូបរាងសង្ហា ថែមទាំងមានឈាមជ័រពីឳពុកដែលជាតារាល្បី ទើបធ្វើឲ្យកូនប្រុសទាំង៣ មានដុងសិល្បៈ តាំងពីក្មេងវ័យបែបនេះ។

លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣រូប
ជាងនេះទៅទៀត ប្រិយមិត្តយុវវ័យនឹងភ្ញាក់ផ្អើលជាមិនខាន បើបានស្ដាប់ទឹកដមសម្លេងរបស់ កូនប្រុសទាំង២របស់លោក ព្រាប សុវត្ថិ ក្នុងការបកស្រាយចម្រៀងជាភាសាអង់គ្លេស ។

តាមរយៈវីដេអូខ្លីដែលពួកគេ បានច្រៀងបទ«baby» កំពុងត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះកម្លោះសង្ហាវ័យក្មេង២រូបនេះ មិនត្រឹមតែមានរូបរាងខ្ពស់សង្ហានោះទេ សូម្បីតែច្រៀងក៏ពិរោះមិនធម្មតាដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

Comments

comments