កំពូល​តារាចម្រៀង​ក្នុង​ដួងចិត្ត​អ្នក គឺ​កញ្ញា ឳ​ក សុគន្ធ​កញ្ញា ស្លៀក​មួយ​ឈុត​នេះ ឃើញ​ហើយ​ព្រឺ​សំបុរ​!

0
322

រាជធានី​ភ្នំពេញ​៖ កំពូល​តារាចម្រៀង​ក្នុង​ដួងចិត្ត​អ្នក គឺ​កញ្ញា ឳ​ក សុគន្ធ​កញ្ញា ដែល​សឹង​គ្មាន​គូប្រជែង​ក្នុង​វិស័យ​ចម្រៀង ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ក្នុង​អ៊ី​ន​ស្តា​ក្រាម អម​ជាមួយ​សារ​ដ៏​ផ្អែម​ល្អែ​ម​ជូន​ទៅ​អ្នកគាំទ្រ​របស់​កញ្ញា​ឲ្យ​បានដឹង​នូវ​សកម្មភាព​នានា​របស់​ខ្លួន​។

តារាចម្រៀង​ស្រី​ដែល​រូប​សម្រស់​កាន់តែ​ស្រស់​ស្អាត​បាន​ពន្លិច​សារ​ថា អ្នក​នាង​នឹង​ចូលរួម​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀ​មួយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង​8​យប់ តទៅ 👌 👌 💋 💋 នា​រាត្រី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ​២០១៨ តែ​អ្វី​ដែល​ទាក់ទាញ​បំផុត​នោះ​គឺ​ឈុត​ពណ៌​ក្រហម ដែល​កំពូល​តារាចម្រៀង​ស្រី​រូប​នេះ​គ្រង​នោះ​ទេ ដែល​ទាក់ទាញ​ខ្លាំង​បំផុត ។

ស្ទីល​នៃ​ការ​តុបតែង​កាយ​របស់​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​នោះ គឺ​ពណ៌​ក្រហម​ស្រស់ អម​នឹង​ស្បែកជើង​ក​វែង​ពណ៌​ក្រហម អាវកាក់​ក្រៅ​ពណ៌​ខ្មៅ​ស៊ី​នឹង​ស្រោម​ប៉ា​ពណ៌​ខ្មៅ ជា​ពិសេស​នោះ​ក្រវិល​រំយោល​និង​បូ​ចង​សក់​ក៏​ពណ៌​ក្រហម​ទៀត រឹតតែ​លើក​សម្រស់​កញ្ញា​មួយ​កំរិត​ទៀត​៕

Comments

comments