កំពូល​តារាចម្រៀង មាស សុខ​សោភា ហ៊ាន​សិច​ស៊ី​ដល់​ម្លឹ​ង

0
146

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​ថា​កំពូល​តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា កាន់តែ​លេងខ្លួន​សិច​ស៊ី​ឡើង​ៗ ដែល​អាច​និយាយ​បាន​ថា​ស្ទីល​នៃ​ការ​ច្រៀង​និង​តុបតែង​កាយ​របស់​តារាចម្រៀង​ស្រី​រូប​នេះ គឺ​ប្រៀប​បាន​នឹង​តារាចម្រៀង​បរទេស​ល្បី ដូច​ជា ប៊ី​យុន សេ ឬ​ក៏​រី​ហាន់​ណា ជាដើម ។ សម្រាប់​ឆ្នាំ​២០១៨ នេះ​ផង​ដែរ ស្រី​ស្អាត​មាស សុខ​សោភា គឺ​មាន​បទ​ប្រពៃណី​មួយ​បទ​ដែល​បកស្រាយ​ជាមួយនឹង​លោក ខេ​ម ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​គឺ​បទ «​ឲ្យ​អត់​ស្រឡះ​ទៅ​» ចំណែក​បទ​បែប​រ៉ូ​មែន​ទិ​ក​វិញ គឺ​កញ្ញា​រៀបនឹង​ចេញ MV បទ​ថ្មី​មួយទៀត​ដែល​មាន​ចំណងជើង​ថា «Don’t Go» ។

ជាមួយនឹង​ទឹកដម​សម្លេង​ពិ​រោះ​ក្រអួន​ក្រអៅ បូក​ផ្សំ​នឹង​ស្ទីល​តុបតែង​កាយ​តាម​កាលៈទេសៈ​និង​ស្ទីល​តែង​កាយ​តាម​ប្រភេទ​នៃ​បទ​ចម្រៀង​នីមួយ​ៗ អ្នក​នាង មាស សុខ​សោភា នៅ​តែ​ក្តោប​បាន​ទីផ្សារ​ចម្រៀង ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​ម៉ាក​ផលិតផល​ជា​ច្រើន ជា​ពិសេស​គឺ​អ្នក​នាង តែងតែ​បង្ហាញខ្លួន​នៅ​តាម Affairs និង events ធំ​ៗ​ជា​ច្រើន ។ កន្លង​មក​បើ​ទោះបីជា​អ្នក​នាង​មិន​ទាន់​លាតត្រដាង​ពី​ជីវិត​ឯកជន​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​សិ​ល្បះ​និង​មហាជន​បានដឹង​ថា​អ្នក​នាង​តែងតែមាន​វត្តមាន​បុរស​សង្ហា​មួយ​រូប​ដែល​គេ​ដឹង​ថា​ជា​ស្វាមី​របស់​អ្នក​នាង​ដើរ​អម​អ្នក​នាង​ជា​និច្ច​។

ខាងក្រោម​នេះ​គឺជា​កម្រង​រូបភាព​នៃ​ការ​លេង​ស្ទីល​ប្លែក​ៗ​និង​ទាក់ទាញ​របស់​កំពូល​តារាចម្រៀង មាស សុខ​សោភា ។ តោះ​ចុច​មើលរូប​ភាព អាយ​ដល ទាំងអស់​គ្នា​ថា​អ្នក​នាង
សិច​ស៊ី ទាក់ទាញ​យ៉ាងណា​សម្រាប់​ការ​ស្លៀកពាក់​បែប​ប្រពៃណី​ជាតិ​និង​បែប​ស្ទីល​យុវវ័យ ៖

Comments

comments