ចុ​ម​ម៉ៃ សុ​គ​ន្ឋ​លេង​សុ​ទ្ឋ​តែ​ចង់អោយ​ក្រសួង​វប្បធម៌​ចាត់ការ​ឯម រៀម

0
136

រាជធានីភ្នំពេញ ៖ មានរឿង​រ៉ាវ​មួយ​កើតឡើង​ថ្មី​ៗ​នេះ​ បន្ទាប់​គេ​ឃើញ​រូប​អប្សរា​ខ្មែរ ​ដែល​គ្រង​ដោយ​មនុស្ស​ស្រី​បែរជា​ត្រូវ​បានឃើញ​គ្រង​ដោយ​បុរស​វិញ ​បង្ក​អោយ​មានការ​ច្របល់​អារម្មណ៍​មិន​តិច​ឡើយ ​ជុំវិញ​ការ​គ្រង​ឈុត​សំលៀក​បំពាក់​មួយ​នេះ​។

បន្ទាប​ពី​មានការ​បកស្រាយ​ពី​លោក ឯម រៀម រឿង​អ​ប្សា​រា​បុរស​ពាក់​មកុដ ពេល​នេះ​តារាចម្រៀង​រហ័ស​នាម កំពូល​ទើស ម៉ៃ សុគន្ធ បាន​ស្នើរ​ទៅ​កាន់​ក្រសួង​ដើម្បី​ចាត់ការ​លោក ឯម រៀម ដែល​ត្រូវ​បាន​លោក ម៉ៃ សុគន្ធ ​ចាត់​ទុក​ថា​ កំពុង​តែ​បំផ្លាញ វប្បធម៌​ខ្លួនឯង​។ នៅ​ក្នុង​គណនី​សង្គម​ផ្ទាល់ខ្លួន ម៉ៃ សុគន្ធ ​សរសេរ​ថា​៖ «សូម​ក្រសួង​វប្បធម៌ ក្រលេក​មើល​បណ្ឌិត​ម្នាក់​នោះ បកស្រាយ​ផង គាត់​ថា​មាន​អប្សរា​ឈ្មោល ចឹ​ង​អប្សរា​ឈ្មោល​កើត​ពី​ពេល​ណា កើត​ពី​ការ​កូរ​សមុទ្ទ​ទឹក​លឹ​ង្គ្​មែន​?​? បើ​អប្សរា​ស្រី កើត​ពី​ការ​កូរ​សមុទ្ទ​ទឹកដោះ ស៊ែរ​អោយ​គាត់​ភ្លឺ​ខួរ​ផង (​អប្សរា​គឺ​ស្រី​សួគ៌ រាំ​របាំ​ថ្វាយ​អស់​ទេវតា​និង​ព្រះឥន្ទ្រ ចឹ​ង អប្សរា​ឈ្មោល រាំ​ថ្វាយ​ព្រះឥន្ទ្រ ដែរ​មែន?​😂😂😂 ចំលាក់​ខ្មែរ ចែក​ជា​3​ប្រភេទ​ណា 😂😂😏😏😏 Share ផង អោយ​បណ្ឌិត​មួយ​នេះ ឈប់​ឆ្កួត​និង​វង្វេង​វប្បធម៌ ហើយ​បំផ្លាញ​វប្បធម៌​ខ្លួនឯង​ហើយ​😏”​។

បណ្ឌិត​ច្នៃ​ម៉ូ​ដ ឯម រៀម បាន​បង្ហាញ​ការ​ច្នៃប្រឌិត​ថ្មី​មួយ ដោយ​ដកស្រង់​ចេញពី​រឿងល្ខោន​ខោល ក្នុង​នោះ​ប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ទាំងអស់ មានការ​បូក​បញ្ចូល​គ្នា​ពី​មកុដ​អប្សរា​បន្ថែម ដើម្បី​ឲ្យ​យុវជន​ចាប់អារម្មណ៍​ពី​សិល្បៈ​បុរាណ​កាន់តែ​ខ្លាំង​ឡើង​។
បណ្ឌិត​ច្នៃ​ម៉ូ​ដ​រូប​នេះ ធ្លាប់​និយាយ​ថា​៖ « ក្នុង​ឈុត​នេះ​នាង​សិ​តា​និង ក្រុង​រាពណ៍​មិន​ត្រូវ​គ្នា​ទេ គឺ​ស្អប់​គ្នា អ៊ីចឹង​ការ​ថត​ទៅ តួ​ទាំង​ពីរ​គឺ​បង្ហាញ​ទឹកមុខ​ខឹង​គ្នា​។ ជា​ពិសេស​វគ្គ​នេះ​បង​យក​មនុស្ស​ប្រុស​ទាំងអស់ តែ​មាន​ស្លៀកពាក់​ជា នាង​សិ​តា និង ក្រុង​រាពណ៍ ព្រោះ​បង​តាម​លំនាំ​ល្ខោនខោល នៅ​ស្វាយ​អណ្ដែត ពេល​យើង​ធ្វើ​អ៊ីចឹង ទើប​ក្មេង​ៗ​ចាប់អារម្មណ៍​»៕

Comments

comments