ច​ន ច័ន្ទ​ល​ក្ខិ​ណា ដាក់​ផ្លែ​ឲ្យ​អ្នក​ណា​បាន​ហ៊ាន​និយាយ​ថា «​លាងចាន​គុយទាវ​អោយ​គេ​ក៏​បាន​ប្រាក់ខែ​ដែរ ប្រសើរ​ជាង​យកប្តី​គេ​»

0
137

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ច​ន ច័ន្ទ​ល​កិ្ខ​ណា តារា​សម្តែង​ជើង​ចាស់​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី​ៗ​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អះអាង​ថា​ទោះបីជា​រកស៊ី​ខាត គឺ​អ្នក​នាង​សុទ្ធចិត្ត​ធ្វើ​ប្រើ​កម្លាំងកាយ​ធ្វើ​ជា​អ្នក​លាងចាន ប្រសើរ​ជាង​យកប្តី​គេ ។ ទោះបីជា​សារ​ដែល​អ្នក​នាង​បង្ហោះ​មិន​បាន​សំដៅចំ​ឈ្មោះ​អ្នក​ណា​ម្នាក់​ក៏​ដោយ តែ​សារ​របស់​អ្នក​នាង​ពិតជា​ចាក់​ចោត​ចំពោះ​នារី​សម័យ​ថ្មី​ដែល​និយម​របស់ទំនើប​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ណា​ម្នាក់ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​កិ្ខ​ណា បាន​សរសេរ​សារ​កាលពី​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា​៖ «​ប៉ុន្មាន​ថ្ងៃនេះ​គិត​ខុស​លុយ​ចេញ​រហូត​។ ទោះ​រកស៊ី​ខាត​លុយ​ខាត​ពេលវេលា​ដែល​គិត​ខុស​ក៏​មិន​ថ្វី​អោយ​តែ​នៅ​មានកំ​លាំង​និង​ឱកាស ឈប់​ធ្វើ​ថៅកែ​ទៅ​ធ្វើការ​លាងចាន​គុយទាវ​អោយ​គេ​ក៏​បាន​ប្រាក់ខែ​ដែរ ប្រសើរ​ជាង​យកប្តី​គេ ។ ហាស​ហាស​ហាស និយាយ​ដូច​ខ្លួនឯង​ជា​តួឯក​ក្នុង​ខ្សែរ​ភាពយន្ត ធាតុ​ពិត​គ្មាន​ទេ សម័យ​ស្រី​ៗ​អួត​របស់ និង សម័យ​អួត​អ្នក​ឧ​ប​ត្ថ​ម​ក្រោយខ្នង​យើង​គ្មាន​អ្នក​ឧ​ប​ត្ថ​ម​ដូច​គេ​គឺ​បិត​មាត់​ចាំតែ​ស្តាប់​គេ​ទៅ​ល្អ​ជាង តែបើ​បាន​ស្កប់ស្កល់​ហើយ​កុំ​លើក​ពូជ​ច្រណែន​ចែ​ណា ដូច​ដឹង​អ​ញ្ចឹ​ង​ចែ​អត់​មានអី​ទេ ចែ​ត្រឹមតែ​ជា​អ្នកលក់​ឥ​វាន់ Online កំ​បុ​ិ​ក​កំប៉ុក​ទេ មិនមែន​អ្នកលក់​ប្រាណ​ទេ​ចា៎ ហើយ​ក៏​អត់រ​ស់លាក់​មុខ លាក់​ដែរ ហើយ​សូម​ដេក​សើច​ពេបជ្រាយ​ចែ​បន្ត​ទៀត​ចុះ​» ។

ហាក់ដូចជា​មិន​ទាន់​អស់ចិត្ត អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា នា​រាត្រី​ថ្ងៃ​ទី ២២ ខែមេសា​ក៏​បង្ហោះ​សារ​មួយទៀត ដោយ​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ខ្ញុំ​និយាយ​ថា​ទោះ​ខ្ញុំ​មិន​ធ្វើ​អ្វី​គេ​ក៏​គេ​ជេរ​ហើយ​ក៏​គ្មាន​អ្នក​ណា​ជឿ​ដែរ ។ ព្រោះ​ជីវិត​ខ្ញុំ​វា​ស្ថិត​លើ​គតិ​ជេរ​ផ្តាច់មុខ​របស់​មនុស្ស​មួយ​ចំនួន​ទៅ​ហើយ ។ បន្ត​ជេរ​ទៀត​ចុះ ព្រោះ​មួយ​ជីវិត​របស់ខ្ញុំ​សូ​ម្បី​តែ​មនុស្ស​ជិត​ស្និទ្ធ​ក៏​លួច​វាយប្រហារ​ក្រោយខ្នង​មិន​តិច​ដែរ ពេល​មាន​បញ្ហា​គឺ​គេ​ធ្វើ​ជា​អោប​ពីមុខ​ចាក់​ពីក្រោយ តែ​អ្វី​ដែល​ខ្ញុំ​អាច​ប្រឈម​បាន​គឺ​ខ្ញុំ​បន្ត​ការ​រាប់អាន​និង​ស្រលាញ់​អ្នក​ទាំងនោះ​ដដែល ។ នេះ​មក​ពី​ខ្ញុំ​ជា​មនុស្ស​អាក្រក់ ។ I still love u even u make me disappoint
Goodnight 💤 😴 😘 🌙 ពី​ខ្ញុំ មនុស្ស​អាក្រក់​» ៕

Comments

comments