ឈិន សៀវម៉ី vs មាស សុខសោភា ម្នាក់​ណា​ទាក់​ទាញ​ជាង? ទស្សនា​រូប​ថត​ច្រើន​ទៀត

0
918

តារាសម្ដែងភ្នែកមូលក្រឡង់ រូបរាងឆើតឆាយ សម្បូរដោយមន្តស្នេហ៍ ទាក់ចិត្តកន្លង់ កញ្ញា ឈិន សៀវម៉ី ត្រូវបានមហាជនជាច្រើនជ្រាបថា ជាតារាសិចស៊ីវ័យក្មេងខ្ចី មានសម្រស់ទាក់ទាញ ក្រសែភ្នែកបុរសៗគ្រប់មជ្ឈដ្ឋាននោះ ថ្មីៗនេះនាងបានបញ្ចេញរូបភាពសិចស៊ីមួយចំនួន ជាពិសេសរូបថតមួយសន្លឹក បង្ហាញសម្រស់ដើមទ្រូងដ៏មូលក្បំរបស់នាង ទាក់ទាញចំណាប់អារម្មណ៍បុរសៗជាច្រើន!

ទោះបីជាស្រីស្រស់សម្រស់ក្រពុំ ប្រៀបបាននឹងបុប្ផាត្រូវទឹកសន្សើម កញ្ញា ឈិន សៀវម៉ី លេងមួយឈុតនេះ ទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសប្រុសៗ ឲ្យដក-កចំហមាត់សំឡឹងមិនដាក់ភ្នែក យ៉ាងណាក៏ដោយ តែសម្រាប់តារាសម្ដែងសាច់សខ្ចីដូចបណ្ដូលចេក មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាមិនខ្វល់ខ្វាយនឹងក្រសែភ្នែកអ្នកទាំងអស់ ពោលគឺជាការតុបតែងខ្លូន ជាទម្លាប់ធម្មតាៗរបស់នាងទៅហើយ។

តារាសម្ដែងមុខមូលក្រឡង់ ឈិន សៀវម៉ី ថ្មីៗនេះ បានទទួលរងនូវព័ត៌មានដ៏រសើបថា នាងធ្លាប់បដិសេធសេ្នហ៍ ជាមួយឧកញ៉ាសំបូរព្រទ្យស្ដុកម្នាក់ ខណៈដែលនៅរយៈកាលប៉ុន្មានឆ្នាំ ចុងក្រោយមកនេះ ដោយសារតែសម្រស់ដ៏ស្អាតគ្មានគូប្រៀបរបស់នាង ទស្សនិជនសង្កេតឃើញថា ការងារជាអ្នកសិល្បៈរបស់នាង ហាក់មានសន្ទុះស្ទះឡើងគួរឲ្យគត់សម្គាល់ ដោយត្រូវបានផលិតកម្មនានា ហៅនាងទៅសម្ដែងជាហូរហែ។ គ្រប់តួអង្គដែលនាងសម្ដែង ផលិតករតែងតែឲ្យសម្ដែងជាតួឈ្នានីស ឆ្នាស់ឆ្នើម ខណៈដែលទម្រង់មុខរបស់នាង ស័ក្កិសមនឹងតួប្រភេទនេះ ពោលគឺមុខសិចស៊ីតែម្ដង។

សូមបញ្ជាក់ថា កញ្ញា ឈិន សៀវម៉ី ធ្លាប់មានបុរសសម្បូរទ្រព្យស្ដុក ចាយលុយលែងអស់ម្នាក់ ដែលមានឋានៈជាឧកញ៉ាតាមចែចូវនាង ដោយឲ្យនាងចាយលុយពេញៗដៃ មានទាំងឡាន វិឡា ដេកលើគំនរលុយ ប៉ុន្ដែត្រូវនាងច្រានចោល ហើយថានេះជាព័ត៌មានពិតទៅវិញ ខណៈដែលកម្រៃពីការងារជាសិល្បៈរបស់នាង ហាក់មិនសមាមាត្រ នឹងទ្រព្យសម្បត្ដិ ដែលនាងមានសព្វថ្ងៃនេះសោះ៕

ប៉ុន្មាន​ថ្ងៃមុននេះតារាចម្រៀង មាស សុខ​សោភា បាន​ចូលរួម​នៅក្នុង​ពិធី​ខួបកំណើត​មួយ ដោយ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ជាមួយ​រ៉ូ​ប​ខ្មៅ​វែង តែ​វា​លក​ចំហ​ដើមទ្រូង ដែលនរណាៗ​ក៏​លាន់មាត់​សរសើរថាស្អាត​ដែរ ។​

​មួយរយៈ​ពេល​ចុង​ក្រោយនេះរូបសម្រស់របស់ មាស សុខ​សោភា កាន់តែ​ស្រស់ស្អាត​ឡើងៗ ទោះបីជា​វ័យ​របស់​នាងចេះ​កើនឡើង​ក៏ដោយ ប៉ុន្តែ​សម្រស់​នាង​នៅ​ក្មេង​ជាង​វ័យ ពីព្រោះ​នាង​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ស​ម្ជ​ស្ស ។

​រាល់ពេល​ចូលរួម​កម្មវិធី​តូចធំ​ម្តងៗ មាស សុខ​សោភា តែងតែ​តុបតែង​ខ្លួន​ស្អាត​ប្លែក ជាមួយនិង​ម៉ូដ​សម្លៀកបំពាក់​ខុសប្លែក​ពីគ្នា ជាពិសេស​តាមរយៈ​រូបភាព​ខាងលើនេះបង្ហាញឱ្យឃើញថា មាស សុខ​សោភា ពិតជា​ស្រស់ស្អាត​ជាមួយ​រ៉ូ​ប​មួយឈុត​នេះ ។

​ថ្វីត្បិតតែ​ពេលនេះ​បទ​ចម្រៀង​របស់ មាស សុខ​សោភា បានចេញ​ជា​បន្តបន្ទាប់​ក្តី នៅ​មិនទាន់​មាន​បទ​ចម្រៀង​ណា​ដែល​ធ្វើឱ្យ​នាង​ផ្ទូះ​ខ្លាំង​ដូច​កាលពី​ឆ្នាំទៅ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ស្និទ្ធ​ជាមួយ មាស សុខ​សោភា បាន​បង្ហើប​ប្រាប់ថា ឆាប់ៗ​ខាងមុខ មាស សុខ​សោភា ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ទៀត​ដើម្បី​បំរើ​អារម្មណ៍​ទស្សនិកជន ៕ អា​លី​ណា

Comments

comments