តារា​ស្រី​មួយ​រូប​ត្រូវ​ជនជាតិ​ចិន ២ រូប វ៉ា​យ​ធ្វើបាប​និង​បង្ខំ​ឲ្យ​ទទួលយក​សំណង​៥០០​ដុល្លារ សំរួល​បិទ​រឿង

0
225

រាជធានី​ភ្នំពេញ​៖ ជន​រង​គ្រោះ​មួយ​រូប​ដែល​ជា​តារា​សម្តែង​និង​ជា​តារាចម្រៀង បាន​រង​គ្រោះ​ដោយ​ការ​វាយ​ដុំ ដោយ​ការ​ធាក់​និង​បោច​សក់​នៅ​ទីតាំង​ខារ៉ាអូខេ ដោយ​ជនជាតិ​ចិន ២ រូប​ដែល​ម្នាក់​ជា​ថៅកែ​ហាង​ខារ៉ាអូខេ មួយ​កន្លែង​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ដោយសារ​តែ​ជន​រង​គ្រោះ​មិន​ព្រម​អង្គុយ​កំដរ​ភ្ញៀវ​ចិន​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នោះ ។

នារី​រង​គ្រោះ​ដែល​មាន​វ័យ​ប្រមាណ​ជាង ២០ ឆ្នាំ​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ថា​នាង​ត្រូវ​ជនជាតិ​ចិន​ជា​ថៅកែ​ហាង​បង្ខំ​ឲ្យ​អង្គុយ​ជាមួយ​ភ្ញៀវ​ផ្សេង​ទៀត ។ ជន​រង​គ្រោះ​ដែល​បដិសេធ​មិន​ផ្តល់​អត្តសញ្ញាណ​បាន​ចោទប្រកាន់​ជនជាតិ​ចិន ថា​បាន​វាយ​ដុំ​រួច​ហើយ បង្ខំ​នាង​ឲ្យ​យក​សំណង ៥០០ ដុល្លារ​អា​មេ​រិ​កតាម​រយៈ​អ្នកបកប្រែ ដើម្បី បញ្ចប់រឿង តែ​នារី​រង​គ្រោះ​បដិសេធ​។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា​៖ «​គ្រាន់តែ​ច្រាន​ហើយ ធាក់​ខ្ញុំ​មួយ​ជើង​ហ្មង ម្នាក់​ទៀត​មក​ដល់​បោច​សក់​ទះ​ខ្ញុំ​យក​តែ​ម្តង ហើយ​ខ្ញុំ​ទៅ​ធ្វើ​ម៉េច​កើត​» នារី​រង​គ្រោះ​ប្រាប់​អ្នក​សារព័ត៌មាន​នា​រាត្រី​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ​២០១៨ ។ ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​មូលហេតុ​នៃ​អំពើ​ហឹ​ង្សា នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​ខ្ញុំ​ឥត​ព្រម​អង្គុយ​ជាមួយ​ភ្ញៀវ​គាត់​។ គាត់​ចង់​ឲ្យ​ខ្ញុំ​អង្គុយ​ជាមួយ​ភ្ញៀវ​គាត់ ខ្ញុំ​ឥត​ព្រម ខ្ញុំ​ដើរ​ចេញ ខ្ញុំ​គេច​ចេញ ។ ហើយ​គាត់​មក​ចង្អុលមុខ​ខ្ញុំ​ឡែ​ត​ៗ តែ​ខ្ញុំ​ឥត​ចង់​មានរឿង ខ្ញុំ​ក៏​ដើរ​ចេញ​ទៅ គាត់​ក៏​ធាក់​ខ្ញុំ​មួយ​ជើង ហើយ​ព្រួត​គ្នា​វ៉ៃ​តែ​ម្តង ។ ហើយ​ពួកម៉ាក​ខ្ញុំ​នៅ​ក្នុង​ហេតុការណ៍​នោះ​ចាប់​ឥត​ចង់​ឈ្នះ​ទេ ដោយសារ​ពួក​គេ​ជា​ប្រុស​ៗ» ។

ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ប៉ូ​លី​ស​សង្កាត់​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

source: kohdara

Comments

comments