តូច ស្រី​ពេជ្រ​ឆ្លៀត​បំពេញ​បំណង​សំខាន់​មួយ​ចំនួន​ពេល​មក​ដល់​ស្រុក​ខ្មែរ​!

0
89

រាជធានីភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ​តូច ស្រី​ពេជ្រ ​បាន​មក​លេង​មាតុភូមិ​ជាទី​ស្រឡាញ់​ក្រោយ​ ទើបតែ​បាន​ឈ្មោះ​ទៅ​នៅ​អា​មេ​រិ​ក​មិន​ទាន់​បាន​១​ឆ្នាំ ​អោយ​ស្គាល់​មហា​ទឹកដី​ដ៍​ធំ​នោះ​នៅឡើយ​ បែរជា​ងាក​មក​ដល់​ភូមិកំណើត​ ​បំណង​មក​វិញ​លើក​ទី​១​ក៍​ព្រោះតែ​នាង​នឹករលឹក​ពេក​ណាមួយ​ចង់​សម្រេច​បំណង​ផ្សេង​ៗ​។

បំណង​ដែល ​តូច ស្រី​ពេជ្រ ​មក​ស្រុក​ខ្មែរ​លើក​នេះ​ហើយ​នាង​អាច​ធ្វើ​បាន​តាម​ប្រាថ្នា​គឺ ​បាន​ជូន​លោកឪពុក​អ្នក​មានគុណ​ដែល​វ័យ​ចាស់ជរា​ដើរ​កម្សាន្ត​ដល់​ស្រុក​ថៃ​ តាម​ពាក្យ​សន្យា​អោយ​តែ​មាន​លុយ​។ ​មួយទៀត​គឺ​នាង​ឆ្នាំ​នេះ​កើត​ចិត្ត​ចង់​មក​អោយ​ទា​ន់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដើម្បី​ទៅ​លេង​អង្គរ​សង្ក្រាន្ត​ ដែល​កំពុង​ល្បី​ទាំង​ក្នុង​ និង​ក្រៅប្រទេស​។​ បន្ថែម​ពី​នេះ​ទៀត​គឺ​ បាន​ឆ្លៀត​ថតកុន​ភាពយន្ត​មួយ​ចំនួន ​ដែល​នាង​ទទួល​បាន​បង្ហើយ​រួចរាល់​ ក្នុង​ពេល​ជីវិត​សិល្បៈ​នាង​នៅ​តែ​ស្រឡាញ់​ និង​ពេញចិត្ត​បំផុត​។

តូច ស្រី​ពេជ្រ​បានអោយ​ដឹង​ថា ​នាង​នឹង​ឡើង​ទៅ​អា​មេ​រិ​ក​វិញ ​នៅ​ថ្ងៃ​ទី​៥ ឧសភា​ឆាប់​នេះ ​ដែល​មក​លេង​ស្រុក​មាន​ចំនួន​ ៣​ ស​ប្តា​ហ៍​ប៉ុណ្ណោះ​។​ នាង​ថា​មក​លើក​ទី​១​នៅ​តែ​ស្តាយ​មិន​ចង់ទៅ​វិញ​ទេ ​តែ​វាសនា​តម្រូវ ​បើ​លើក​ក្រោយមក​ម្តងទៀត ​នាង​នឹង​សម្រាក​អោយ​ច្រើន​នៅ​កម្ពុជា​ ដើម្បី​បន្ត​មាគ៌ា​សិល្បៈ ​ហើយ​សង្ឃឹមថា ​នៅ​លើក​ក្រោយ​ពិតជា​មាន​បង​ៗ​ខាង​ផលិតករ​ទទួល​នាង​ថត​ដោយ​នាង​មិន​ទៅ​ណា​ពី​សិល្បៈ​ឡើយ​។ ​ស្រី​ពេជ្រ ​បន្ត​ថា ​៣​ស​ប្តា​ហ៍​ក្រៅពី​ជួបជុំ​សិល្បករ​នាង​ក៍បាន​ថត​រឿង​សេសសល់​ ចប់​ជា​ស្ថាពរ​ហើយ​អ្វី​ដែល​សំខាន់​គឺ​នាង​បាន​បំពេញ​បំណង​មួយ​ចំនួន​ទៀត​ដូច​ជា ​បាន​នាំ​លោកឪពុក​ដើរ​ក​ម្ស​ន្ត​តាម​តំបន់​ទេសចរណ៍​នានា ​រហូត​ដល់​ក្រៅប្រទេស​ដែល​នេះ​ជា​រឿង​សំខាន់​ពេល​បាន​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​៕

Comments

comments