ត្រឡប់​មក​វិញ​លើក​នេះ កែវ ស្រីនាង សិចស៊ី​កប់​តែ​ម្ដង មិន​អោយ​ចាញ់ រតនៈ ពិសី

0
92

តារា​សម្ដែង​ជើង​ចាស់ កែវ ស្រីនាង ដែល​បាន​ដក​ខ្លួន​ទៅ​ធ្វើ​ជំនួញ ក្រោយ​បាន​ស្វាមី​ជា​ជនជាតិ​បរទេស​នោះ យូរ​ៗ​ម្ដង​គេ​ឃើញ​ត្រឡប់​មក​ការ​សម្ដែង​ភាពយន្ត​វិញ។ ជាក់​ស្ដែង​នាង ពេល​នេះ នាង​បាន​ត្រឡប់​មក​ទៀត ដោយ​បាន​ប្ដូរ​ស្ទីល​សម្ដែង​ប្លែក សិចស៊ី​កប់​តែ​ម្ដង។

​​តារា​ស្រី​រូប​នេះ ធ្លាប់​ប្រាប់​ថា បើ​ទោះ​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ហើយ​ក្ដី ប៉ុន្តែ​នាង​មិន​បោះបង់​អាជីព​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ថ្កុំថ្កើង​នេះ​ទេ គឺ​ហោច​ណាស់​១​ឆ្នាំ នាង​នឹង​វិល​មក​ការ​សម្ដែង​ភាពយន្ត​ម្ដង។ យ៉ាង​ណា​ក៏​ដោយ ការ​វិល​ត្រឡប់​វិញ​នៅ​ចុង​ឆ្នាំ ២០១៧ នេះ ការងារ​ដំបូង​របស់​នាង មិន​មែន​ជា​ការ​សម្ដែង​ភាពយន្ត​ទេ គឺ​សម្ដែង​ក្នុង​បទ​ចម្រៀង​ទៅ​វិញ ជាមួយ​លោក អេនឌី ដែល​កំពុង​មមាញឹក​ក្នុង​ការ​គាស់​កកាយ​បទ​ចម្រៀង​ជំនាន់​ដើម​យក​ច្រៀង​ឡើង​វិញ(​Cover)។

ខុស​ពី​ការ​សម្ដែង​មុន​ៗ ដែល​ច្រើន​សម្ដែង​តួ​អង្គ​ស្លូត​បូត​ស្រគត់ស្រគំ លើក​នេះ ស្រី​នាង សិចស៊ី​កប់​តែ​ម្ដង។ លោក អេនឌី ដែល​ជា​អ្នក​អូស​ទាញ ស្រី​នាង មក​កាន់​ការ​សម្ដែង​មួយ​នេះ អះអាង​ថា លោក​ចង់​ប្ដូរ​រសជាតិ។ “ដូច​តែ អាតី អាលីដា អីចឹង គឺ​ខ្ញុំ​ចង់​អោយ​បង​ប្អូន​យើង​បាន​ឃើញ​អ្វី​ដែល​ថ្មី​ពី​ការ​សម្ដែង​របស់​គាត់ ពី​មុន​សម្ដែង​ស្លូត​ៗ គឺ​ស្រី​នាង គាត់​សម្ដែង​គ្រប់​រឿង​ហើយ ឥឡូវ​សាក​រសជាតិ​ការ​សម្ដែង​ថ្មី​របស់​គាត់​ម្ដង​ទៅ​មើល៍ យ៉ាង​ម៉េច​វិញ!”។

ស្រី​នាង ទទួល​សម្ដែង​បទ​ចម្រៀង​២​បទ​ជាមួយ អេនឌី បទ​ទី​១​ជា​ប្រភេទ Original Song មាន​ចំណង​ជើង​ថា “មនុស្ស​សំខាន់​សម្រាប់​ថ្ងៃ​ថ្មី” និង​បទ​ទី២ “វិល​វិញ​អូន” សំនៀង​ដើម​លោក ស៊ីន ស៊ីសាមុត ដែល​លោក​យក​មក​ច្រៀង​តាម​ឡើង​វិញ។ វីដេអូ​ចម្រៀង​សម្ដែង​ដោយ កែវ ស្រីនាង ទាំង​ពីរ​បទ ត្រៀម​នឹង​ចេញ​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

បើ​ទោះ ខក​ខាន​សម្ដែង​យូរ ប៉ុន្តែ អេនឌី អះអាង​ថា កែវ ស្រី​នាង នៅ​តែ​សម្ដែង​បាន​ឥត​ខ្ចោះ​សម​ជា​តារា​សម្ដែង​ឆ្នើម​ម្នាក់។ លើស​ពី​នេះ នាង​ក៏​រក្សា​រូប​សម្ផស្ស​បាន​ស្រស់​ស្អាត​ដដែល​ទៀត​ផង។ តារា​ប្រុស​សំណាង​រូប​នេះ បង្ហើប​ថា ក្រៅ​ថត​បទ​ចម្រៀង​ឲ្យ​លោក ស្រី​នាង គ្រោង​នឹង​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ដែរ ក្នុង​ពេល​ឆាប់​ៗ​នេះ៕

តារា​ចម្រៀង​កញ្ញា រតនៈ ពិសី និយាយ​ថា​កញ្ញា​នៅ​តែ​បន្ត​ភាពសិិចស៊ី​របស់​ខ្លួន​ដដែល​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ បើ​ទោះ​ជា​មួយ​រយៈ​ចុង​ក្រោយ​ហាក់​ស្រៀវ​ឆ្អឹង​ខ្នង​ខ្លះ បន្ទាប់​ពី​មានមតិមួយចំនួន​ចង់​ឱ្យ​ក្រសួង​មាន​វិធាន​ការ​លើ​ភាពសិចស៊ី​របស់​ខ្លួនក្ដី។

តារា​ចម្រៀង​រូប​នេះ​លើក​ឡើង​ថា​ ការ​បង្ហាញ​ភាពសិចស៊ី​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ Facebook នៅ​តែ​បន្ត តែ​យ៉ាង​ណា​កញ្ញា​អះអាង​ថាមិន​ធ្វើ​ឱ្យ​ហួស​ហេតុ​រហូត​ដល់​ប្រាសចាក​ប្រពៃណី​ខ្មែរ​ឡើយ។

កញ្ញា​បាន​បញ្ជាក់​ថា​ភាពសិចស៊ីអាច​កាត់​បន្ថយ​បាន តែ​បើ​ឱ្យ​ឈប់​ទាំង​ស្រុង​ មិន​អាច​ឈប់​បានទេ។​ ទាំង​នេះ​ព្រោះ​កញ្ញា​យល់​ថា ភាពសិចស៊ី​គឺ​ជា​អ្វី​ដែល​កញ្ញា​ចូល​ចិត្ត​តាំង​ពី​តូច​មក​ម្ល៉េះ មិន​មែន​ទើបតែ​បោះ​ជំហាន​ចូល​សិល្បៈ​នេះ​ឡើយ។ មួយ​វិញ​ទៀតកញ្ញា រតនៈ ពិសី លើក​ឡើង​ថា ការ​បង្ហាញ​ភាពស៊ិចស៊ី​កន្លង​មក​គ្មាន​គោល​ដៅ​ដើម្បី​ចង់​បាន​ប្រជាប្រិយភាពអ្វី​នោះទេ គឺ​ជា​ការ​ស្រលាញ់ និង​ចូលចិត្ត​តែ​ប៉ុណ្ណោះ។

ស្រីស្អាត រតនៈ ពិសី អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​​ដើម្បី​ទទួលប្រជាប្រិយភាព​តាម​រយៈ​ការ​ច្រៀង សម្ដែង និង​ធ្វើ​ជា​ពិការិនី​ជា​ដើម។ ដូច្នេះ​ហើយ​ទើប​ភាពសិចស៊ី​គ្រាន់​តែ​​ជា​ចំណែក​មួយ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គ្មាន​គោលដៅ​អ្វី​ក្រៅ​ពី​ការ​ស្រលាញ់​ឡើយ។

តារា​ចម្រៀង​កញ្ញា រតនៈ​ ពិសី ទទួល​ស្គាល់​ថា​ការ​បង្ហាញ​ភាពសិចស៊ី គឺ​ពិតជា​មិន​សូវ​ត្រូវ​បរិបទ​ក្នុង​សង្គម​ខ្មែរ​​ឡើយ។ ក៏ប៉ុន្តែ​ភាព​មិន​ធ្វើ​ឱ្យ​ហួស​ប្រពៃណី​ធ្វើ​ឱ្យ​ទស្សនិកជន​ទទួល​យក​បាន និង​ការ​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​ គឺ​ជា​អ្វិ​ធ្វើ​ឱ្យ​កញ្ញា​បន្ត​តទៅទៀត​លើ​​ផ្លូវនៃ​ភាព​សិចស៊ី​មួយ​ននេះ៕

Comments

comments