ទេពធីតា​ឆ្នាំច ​ឆ្លើយ​តប​ការរិះគន់​ពី​រឿង​សម្លៀក​បំពាក់

0
106

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​គា គី​ម​ឡេ​ង ដែល​មហាជន​ចាប់អារម្មណ៍​ចំពោះ​ការ​គ្រង​តំណែង​ជា​តួអង្គ​ទេពធីតា ឬ​ទេវតា​ឆ្នាំច ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ពេល ថ្មី​ៗ​កន្លង​មក​នោះ​​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​មតិ​រិះគន់​មួយ​ចំនួន​ថា នាង​គ្រង​សម្លៀក​បំពាក់​ជា​តួអង្គ​ទេវតា​នេះ ធ្វើ​តាម និង​ក្រោយ​ប្រទេស​ថៃ ។

ប្រតិកម្ម​របស់​ទេវតា​ឆ្នាំច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​បាន​រិះគន់​ថា​ទាល់​តែ​រឿងបុរាណ​ថៃ​ផ្ទុះ​ល្បី​ទើប​នាំ​គ្នា​ស្លៀកពាក់​បង្ហាញ ។ ជាមួយនឹង​ការ​រិះគន់​បែប​នេះ កញ្ញា​សុ​គា គី​ម​ឡា​ង បាន​ឆ្លើយ​តប និង​អះអាង​ថា នាង​មាន​បំណង​ស្លៀកពាក់​បុរាណ​បែប​នេះ​ថត​ផ្សព្វផ្សាយ​យូរណាស់​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ពេលវេលា និង​ឱកាស​មក​ដល់ ។ ទេវតា​ឆ្នាំច​បាន​រៀបរាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ «​បើ​មិន​ជួយ​អភិរក្ស​ទេ​កុំមក​បំបាក់ទឹកចិត្ត​អ្នក​ដែល​គេ​ខំ​ថែរក្សា និង​ការពារ ។ គួរ​ទុក​ពេល​ដែល​លោក​អ្នក​ទើស​នោះ​ទៅ​ស្រាវជ្រាវ​រក​អ្វី​ដែល​ដូនតា​រក្សា​ទុក ហើយ​យក​មក​បង្ហាញ​ឲ្យ​អន្តរជាតិ​បានឃើញ​មក​។ កុំមក​និយាយ​ថា​គេ​ពាក់​បាន​មួយ​ឆាវ​ៗ ចូល​បើកភ្នែក​ខ្លះ​ផង​ថា​គេ​បាន​ស្លៀកពាក់​ជា​យូរ​មក​ហើយ ។ ខ្ញុំ​មាន​គម្រោង​ថត​នេះ​យូរ​មក​ហើយ​មិនមែន​ដោយសារ​ផ្ទុះ​រឿង​នោះ​ទេ ។

ខ្ញុំ​អ្នករបាំ​បុរាណ​រវល់​ការងារ ហើយ​ខ្ញុំ​ម្នាក់ឯង​មិន​អាច​នឹង​ផ្សព្វផ្សាយ​បាន​ទេ ទាល់តែ​ពួក​យើង​ជា​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា រួបរួមសាមគ្គី​ព្រួត​ដៃ​គ្នា​ថែរក្សា និង​ឲ្យ​តម្លៃ​» ៕

Comments

comments