ពិតអត់! ខេមរៈ សិរីមន្តឡើងកាលីបក្លាយជាគណៈកម្មាការ Cambodian Idol រដូលកាលទី៣នេះ

0
31

រាជធានីភ្នំពេញ ៖ ពេលនេះកំពុងផ្អើលតៗគ្នាថា លោកខេមរៈ សិរីមន្ត ត្រៀមក្លាយជាគ្រូបង្វឹកថ្មីមួយទៀតសម្រាប់រដូវកាលថ្មី Cambodia Idol Season 3 ហើយឮថាលោកនឹងអង្គុយកៅអីគណៈកម្មាការចាស់ ។ ​

ក្រោយចូល​ហង្សមាស កំពូល​តារា​ចម្រៀង​ប្រុស ខេមរៈ​ស៊េរីមន្ត ឃើញ​ថា​ចេញ​បទ​ចម្រៀង​ថ្មីៗ​ឥត​ដាច់ ហើយ​សុទ្ធ​តែ​បទ​ពេញ​និយម ហើយ​ថែម​លើស​នេះថ្មីៗ​នេះ លោក​ត្រូវ​មហាជន​ចោទ​ការ​សង្ស័យ​ថា​នឹង​ក្លាយ​ជា គណៈកម្មាការ (Judge) ជាមួយ​ លោក​ ព្រាប សុវត្ថិ ​ក្នុង​កម្មវិធីចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវកាលទី៣នេះ ។ មានការទម្លាយថាលោកសិរីមន្តពិតជាមកអង្គុយទីតាំងគ្រូបង្វឹកចាស់មែនដោយលោកបានចូលជំនួស លោក ឆន សុវណ្ណរាជ ។

ការសន្និដ្ឋានបែបនេះក្នុងពេលគេឃើញលោកសិរីមន្តបានបង្ហោះរូបថតពីបីអង្គុយលើកម្មវិធីក្លាយជាចម្ងល់ ។ យ៉ាងណាមហាជនយល់ថាបើពិតមែននឹងប្លែកព្រោះកេរ្តីឈ្មោះរបស់ខេមរៈសិរីមន្តក៍ខ្លាំងល្បីល្បាញមិនស្រុតឡើយហើយបទពិសោធន៍សិល្បៈលោកក៍ទទួលយកបាន៕

Comments

comments