ភ្ញាក់ផ្អើល​! យាយ ណ​យ សំណាង ត្រូវ​ប​ញ្ជួ​ន​ទៅ​ពេទ្យ​ម្តងទៀត​ថ្ងៃនេះ

0
556

រាជធានី​ភ្នំពេញ​៖ អ្នកសិល្បៈ​ជើង​ចាស់​ជំនាញ​ច្រៀង​អា​យ៉ៃ និង​ជា​អតីត​តារា​កំប្លែង​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ក្នុង​សង្គម​សិល្បៈ​កម្ពុជា ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​នោះ​ទេ តែ​រូបថត​មួយ​សន្លឹក​ក្នុង​បណ្តាញ​សង្គម​គឺ​យើង​ឃើញ​រៀមច្បង​សិល្ប​ការិនី​រូ​ព​នេះ​កំពុង​ដេក​លើ​គ្រែពេទ្យ មាន​ភ្ជាប់​នូវ​ឧបករណ៍​ជា​ច្រើន​លើ​ដងខ្លួន​របស់​គាត់ ។

តារាចម្រៀង​លោក វ​ណ្ណា ស័ក្តិ ដែល​ជា​កូនប្រុស​របស់​លោកយាយ ណ​យ សំណាង បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​៖ «​ជូន​ម៉ាក់​មក​ពិនិត្យ​មើលជម្ងឺ​ក្នុង​ខ្លួន​ទាំងអស់ កុំអោយ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃក្រោយ​….» ដោយ​មាន​អម​នូវ​រូបថត​យាយ ណ​យ សំណាង ដេក​លើ​គ្រែពេទ្យ មាន​ភ្ជាប់​នូវ​ឧបករណ៍​ជា​ច្រើន​លើ​ដងខ្លួន​របស់​គាត់ ។

សូម​បញ្ជាក់​ថា​យាយ ណ​យ សំណាង ត្រូវ​បានកូន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​បន្ទាន់​ជា​ញឹកញាប់ តួយ៉ាង​កាលពី​រាត្រី​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ​២០១៨ ដោយសារ​តែ «​រាគ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​» ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​និង​អ្នកគាំទ្រ​ព្រួយ​បារ​ម្ម​ណ៍​និង​បួងសួង​ឲ្យ​សិល្ប​ការិនី​រៀមច្បង​ឆ្លង​ផុត​គ្រោះភ័យ ។ ជា​និច្ច​ជា​កាល​តារាចម្រៀង​លោក វ​ណ្ណា ស័ក្តិ តែងតែ​បួងសួង​សូម​ឲ្យ​ម្តាយ​របស់​លោក កុំ​កើត​អី និង​ឆាប់​ជា​សះស្បើយ​ពី​រោគា ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​អ្នកសិល្បៈ​រៀមច្បង​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​តួយ៉ាង​តារាចម្រៀង លោក នូ សិប​, តារា​កំប្លែង នាយ សាន ម៉ៅ​, និង​យាយ ណ​យ សំណាង​ជាដើម​៕

Comments

comments