មាស សុខសោភា VS CL ម្នាក់​ណា​ទាក់​ទាញ​ជាង? ទស្សនា​រូប​ថត​ច្រើន​ទៀត

0
700

ប៉ុន្មាន​ថ្ងៃមុននេះតារាចម្រៀង មាស សុខ​សោភា បាន​ចូលរួម​នៅក្នុង​ពិធី​ខួបកំណើត​មួយ ដោយ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ជាមួយ​រ៉ូ​ប​ខ្មៅ​វែង តែ​វា​លក​ចំហ​ដើមទ្រូង ដែលនរណាៗ​ក៏​លាន់មាត់​សរសើរថាស្អាត​ដែរ ។​

​មួយរយៈ​ពេល​ចុង​ក្រោយនេះរូបសម្រស់របស់ មាស សុខ​សោភា កាន់តែ​ស្រស់ស្អាត​ឡើងៗ ទោះបីជា​វ័យ​របស់​នាងចេះ​កើនឡើង​ក៏ដោយ ប៉ុន្តែ​សម្រស់​នាង​នៅ​ក្មេង​ជាង​វ័យ ពីព្រោះ​នាង​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ស​ម្ជ​ស្ស ។

​រាល់ពេល​ចូលរួម​កម្មវិធី​តូចធំ​ម្តងៗ មាស សុខ​សោភា តែងតែ​តុបតែង​ខ្លួន​ស្អាត​ប្លែក ជាមួយនិង​ម៉ូដ​សម្លៀកបំពាក់​ខុសប្លែក​ពីគ្នា ជាពិសេស​តាមរយៈ​រូបភាព​ខាងលើនេះបង្ហាញឱ្យឃើញថា មាស សុខ​សោភា ពិតជា​ស្រស់ស្អាត​ជាមួយ​រ៉ូ​ប​មួយឈុត​នេះ ។

​ថ្វីត្បិតតែ​ពេលនេះ​បទ​ចម្រៀង​របស់ មាស សុខ​សោភា បានចេញ​ជា​បន្តបន្ទាប់​ក្តី នៅ​មិនទាន់​មាន​បទ​ចម្រៀង​ណា​ដែល​ធ្វើឱ្យ​នាង​ផ្ទូះ​ខ្លាំង​ដូច​កាលពី​ឆ្នាំទៅ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ស្និទ្ធ​ជាមួយ មាស សុខ​សោភា បាន​បង្ហើប​ប្រាប់ថា ឆាប់ៗ​ខាងមុខ មាស សុខ​សោភា ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ទៀត​ដើម្បី​បំរើ​អារម្មណ៍​ទស្សនិកជន ៕ អា​លី​ណា

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញ CL បានចូលរួមនៅក្នុង ព្រឹត្តិការណ៍ម៉ូតដ៏ធំ “Chanel Mademoiselle Privee” នៅកណ្តាលទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង។

យ៉ាងណាមិញ ឈុតដែលតារាស្រីរូបនេះ ស្លៀកចូលរួមក្នុងកម្មវិធី ធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងជាខ្លាំង ដោយវាមានម៉ូតប្លែកភ្នែកទាក់ទាញ ហើយជាពិសេសនោះ គឺផ្នែកខាងលើនៃឈុត គឺមានសភាពស៊ិចស៊ីបញ្ចេញប្រជ្រុយនៅលើដើមទ្រូង ដែលធ្វើឲ្យអ្នកដែលនៅទីនោះ សម្លឹងសឹងតែដាក់ភ្នែកមិនរួចតែម្តង។

CL លេងមួយឈុតនេះ ស៊ីដាច់គេមួយកម្មវិធីតែម្តង
ដោយឡែក បើក្រឡេកមើលឲ្យដិតដល់ទៅ ឈុតរបស់CL គឺវាមិនមែនជារ៉ូបទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាប្រភេទអាវក្រៅធំក្រាស់តែប៉ុណ្ណោះ។ ហើយបើនិយាយ ពីតម្លៃវិញ ឈុតដែល CL ធ្វើឲ្យក្រើកកម្មវិធីម៉ូតដ៏ធំនេះ គឺជាប្រភេទអាវខាងក្រៅម៉ាក Chanel Cashmere តម្លៃ ៦,៥២១ដុល្លារ។

លើសពីនេះ គេក៏ចាប់អារម្មណ៍ឃើញនូវ ម៉ូតស្បែកជើងកវែងពណ៌ខ្មៅរបស់នាង ព្រមទាំងកាបូបដៃប្រភេទ Chanel Minaudiere ដែលនាងកាន់ជាប់ខ្លួន ថែមជាមួយនឹង វ៉ែនតាការពារកម្តៅថ្ងៃទៀតនោះ ទើបមើលទៅមួយតួខ្លួនរបស់នាង គឺពិតជាស្រស់ស្អាតលេចធ្លោដាច់គេ សាកសមជាកំពូលតារាស្រីពូកែ លេងម៉ូតសម្លៀកបំពាក់ប្លែកៗពិតមែន៕

Comments

comments