មិនចង់ជឿទេថា អាយុ​៣៤ឆ្នាំទៅ កែឡើងដូច១៦ឆ្នាំ!

0
282

ថៃ៖ តាមពិតទៅ វាជារឿងធម្មតាមួយ ដែលមនុស្សម្នាក់ៗ តែងតែចង់បានសម្រស់ស្រស់ស្អាត ទោះបីអ្នកខ្លះបានសម្រស់ពីធម្មជាតិហើយក៏ពិតមែន ក៏នៅតែទៅធ្វើការវះកាត់បំពេញចន្លោះដែលខ្វះខាត ដើម្បីបង្កើនសម្ផស្សខ្លួនឲ្យស្អាតឡើង និងក្មេងជាងវ័យ។

ដោយឡែកថ្មីៗនេះ មានស្ត្រីជនជាតិថៃមួយរូប កំពុងទទួលបានចំណាប់អារម្មណ៍ និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ត្រង់ការវះកាត់កែសម្ផស្ស ដែលផ្លាស់ប្តូរមុខមាត់របស់នាងទាំងស្រុងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រហូតអាចនិយាយបានថាបើមិនប្រាប់ មិនដឹងឡើយថាជាមនុស្សតែមួយ។

គួរបញ្ជាក់ផងដែរថានារីជនជាតិថៃខាងលើ គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមOnline មានអាយុប្រហែល ៣៤ឆ្នាំទៅហើយ តែយ៉ាងណាមិញនៅក្រោយពេលកែសម្ផស្សរួចហើយនោះ គឺក្មេងៗ១៦ឆ្នាំក៏សុំចាញ់ដែរ៕

តោះមើលរូបរបស់ស្រ្តីរូបនេះ មុន និងក្រោយ កែសម្ផស្ស៖

Comments

comments