លោកវុិចទ័រប្រាប់ពីមូលហេតុពិតដែលអោយនាយចឺមឈប់លេងកំប្លែងនៅCTN

0
141

រាជធានីភ្នំពេញ ៖ មានព័ត៍មានដែលផ្អើលពេញសង្គមសិល្បៈដែលអ្នកណាៗក៍មានការងឿយឆ្ងល់ ហើយស្ទើរតែមិនគួរអោយជឿដែលតារាកំប្លែងវ័យក្មេងនាយចឺម ត្រូវផ្អាកមិនអោយឡើងឆាកលេងកំប្លែងនៅសុីធីអិន ជាទីដែលសាងកេរ្តីឈ្មោះរាប់ឆ្នាំមកហើយ ។ យ៉ាងណាមកទល់ពេលនេះចម្លើយត្រូវបានស្រាយចំណង ហើយតាមរយៈការបកស្រាយលាងចម្ងល់នេះផ្ទាល់ពី លោកតារាវុិចទ័រ មានមូលហេតុអ្វីបានជាលោកបង្អាក់មិនអោយនាយចឺមឡើងសម្តែង រហូតនាំអោយគ្រប់គ្នាស្រឡាំងកាំងអស់មួយប្រាវ ។

កាលពីរសៀលថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ២០១៧ នាយចឺមនិងក្រុមគ្រួសារបានលើកទ័ពទៅធ្វើពិធីជូនកាដូដឹងគុណ និងសុំទោស ដោយមិនឲ្យលោកតាវ៉ិចទ័រដឹងខ្លួនជាមុននោះទេ ។ លោកតាវុិចទ័រ ត្រូវបានចូលរួមពញាក់អារម្មណ៍ពីតារារួមក្រុមមួយចំនួនផងដែរ ទើបធ្វើឲ្យលោកតាវ៉ិចទ័ររភើបចង់ស្រក់ទឹកភ្នែក។ យ៉ាងណាមិញចំពោះការជូនកាដូនេះ លោកតាវ៉ិចទ័របានអះអាងថា មិនមែនជាលើកទី១នោះទេ គឺនាយចឺម រមែងជូនជាការដឹងគុណច្រើនលើកក្នុងមួយឆ្នាំៗ ជាពិសេសក្នុងរដូវបុណ្យទាន ។ ប៉ុន្តែសម្រាប់ការជូនកាដូជាលក្ខណ:ដោយមិនដឹងខ្លួនជាមុននេះ លោកថាជាលើកទី១ ដោយសូម្បីតែលោកខ្លួនឯងក៏ទប់អារម្មណ៍រំភើបចិត្តមិនចង់បាន។

លោកតាវ៉ិចទ័របានបកស្រាយថា ហេតុផលដែលលោកតាសម្រេចឈប់ឲ្យនាយចឺមផ្អាកកំប្លែងនៅCTN គឺមិនមែនដោយសារអន់ចិត្តនោះទេ គឺដោយសារតែលោកយល់ថានាយចឺមកំពុងឡើងកូដក្នុងអាជីពចម្រៀង ហើយមិនចង់ឲ្យលោកបន្តកំប្លែងនាំឲ្យសាំភ្នែកអ្នកគាំទ្រទៀតប៉ុណ្ណោះ ។ លោកថា នាយចឺម កាន់តែល្បីក្នុងអាជីពចម្រៀង ដូច្នេះមិនឲ្យកំប្លែងឡុកឡាក់ធ្វើឲ្យមានការធ្លាក់តម្លៃនោះទេ តែលោកនឹងប្រើយុទ្ធសាស្ត្រមួយថ្មី ធ្វើឲ្យនាយចឺមកាន់តែខ្លាំងក្នុងអាជីពថ្មី។ បច្ចុប្បន្ន​ នាយ ចឺម កំពុងត្រៀមចេញចម្រៀងថ្មី ៤បទទៀត ដើម្បីបំពេញសេចក្ដីត្រូវការ របស់អ្នកគាំទ្រខ្លួន ទន្ទឹមនឹងនាយកំពុងក្លាយជាតារាចម្រៀងវ័យក្មេង ទទួលការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន។ ការត្រៀមចេញចម្រៀងថ្មី ត្រូវនាយបញ្ជាក់ថា អាចនឹងធ្វើឱ្យទីផ្សារចម្រៀងរបស់ខ្លួន ហក់ឡើងមួយកម្រិតទៀត៕

Comments

comments