សម្រស់ពិត របស់ ព្រាប សុវត្ថិ តាំងពីសម័យចូលសិល្បៈដំបូងៗ រហូតដល់បច្ចុប្បន្ន!

0
141

ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាពិតជាបានស្គាល់ច្បាស់មិនខានពីកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំនៅប្រទេសកម្ពុជាយើង ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក ព្រាប សុវត្ថិ។

ដោយសារតែ មានទឹកដមសម្លេងអំណោយផលពីកំណើតមក បូកផ្សំជាមួយនឹងទេពកោសល្យផ្នែកសិល្បៈចម្រៀងពីធម្មជាតិលោក ព្រាប សុវត្ថិ ក៏បានចូលច្រៀងដំបូងនៅក្នុងភោជនីយដ្ឋានធម្មតាៗ និងបន្តក្លាយខ្លួនជាតារាចម្រៀងសម័យដ៏ល្បីឈ្មោះមួយរូបរបស់ ផលិតកម្មរស្មីហង្សមាសដំបូងបំផុតនៅឆ្នាំ ១៩៩៧។

ក្រៅពីថតចម្រៀង លោក ព្រាប សុវត្ថិ ក៏បានដើរតួសម្តែងក្នុងការថតវីដេអូចម្រៀងផ្សេងៗជាច្រើនផងដែរ ដោយបានចាប់ដៃគូចម្រៀងជាមួយអ្នកស្រី ហ៊ឹម ស៊ីវន។

ចាប់តាំងពីពេលនោះមក យើងឃើញតារាចម្រៀងលោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងមួយដួង ដែលនៅក្នុងចិត្តរបស់ទស្សនិកជនជាច្រើនលាននាក់នៅក្នុងប្រទេស។

ហើយរហូតមកដល់សព្វថ្ងៃនេះលោក ព្រាប សុវត្ថិ ក៏នៅតែគ្រងបានតំណែងនេះជានិច្ចផងដែរ ដោយគេមិនទាន់បានឃើញតារាក្រោយរូបណា អាចមកជំនួសលោកបានឡើយទេ ក្នុងចំណុចពិសេសបីយ៉ាង គឺទី១ ទឹកដមសម្លេង ទី២ ការស្លៀកពាក់រៀបចំខ្លួន និងទី៣ គឺអត្តចរិត ព្រោះតាំងពីចូលសិល្បៈលោកមិនដែលលេចឮរឿងអាស្រូវសូម្បីតែម្តង។

ចំណែកឯសម្រស់វិញ គេឃើញកំពូលតារាចម្រៀងរូបនេះ នៅតែសង្ហា ទោះបីជាបច្ចុប្បន្នលោកមានអាយុជាង ៤០ ឆ្នាំ ហើយក៏ដោយ។

ខាងក្រោមនេះគឺជាសម្រស់របស់តារាចម្រៀង ព្រាប សុវត្ថិ កាលពីសម័យចូលសិល្បៈដំបូងៗ រហូតមកដល់បច្ចុប្បន្ននេះគឺនៅតែសង្ហាដដែល៕

ទស្សនាទាំងអស់គ្នា៖

Comments

comments