សាហាវបាត់! Janie ធ្លាប់មានសង្សារ រហូតទៅដល់….!

0
255

ថៃ៖ នរណាៗក៏មានស្នេហាជារបស់ខ្លួនឯងទាំងអស់ គ្រាន់តែថាអ្នកខ្លះមានស្នេហាតិច ហើយអ្នកខ្លះទៀតមានស្នេហាច្រើនតែប៉ុណ្ណោះ។

ជាក់ស្តែងតារាសម្តែងស្រីស៊ិចស៊ីនាង Janie Thienphosuwan ធ្លាប់មានស្នេហាដល់ទៅ១១ដង ជាមួយនឹងមនុស្សប្រុស ដែលជាសង្សារនាង ដល់ទៅ ១១នាក់ឯណោះ។

ចង់ដឹងថាយ៉ាងណាខ្លះនោះ យើងមកតាមដានដូចខាងក្រោមនេះ៖

១. លោក Pat Patson៖ ជាតារាសម្តែងម្នាក់ និងជាសង្សារទី១ដែលបានស្គាល់គ្នា នៅពេលដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈកម្សាន្តដំបូងៗ។ ប៉ុន្តែដោយសារម្តាយមិនពេញចិត្ត ទើបនាងសម្រេចចែកផ្លូវគ្នាដើររៀងៗខ្លួន។

លោក Pat Patson
២. លោក Hi-So Bat៖ បន្តមកជាមួយបុរសម្នាក់នេះ Janie មានទំនាក់ទំនងជាមួយរហូតដល់ទៅ៧ឆ្នាំ ប៉ុន្តែក្រោយមកក៏បានបែកបាក់គ្នា ដោយល្បីថាមាននាង Puifia Natttapat គឺជាជនទី៣ចូលមកជ្រៀតជ្រែក។


លោក Hi-So Bat
៣. លោក Boy Phanusak៖ ក៏ល្បីថាទាក់ទងជាមួយគ្នា ទោះបីដឹងថាគេមានគូដណ្តឹងរួចទៅហើយឈ្មោះ Pink។ Pink បាននិយាយថា Janie គឺជាជនទី៣នៅក្នុងរឿងស្នេហារបស់នាង និងលោក Boy Phanusak។


លោក Boy Phanusak នាង Pink​ និង Janie
៤. លោក Attadit Diskul៖ មានសង្សាររួចហើយ គឺតារាសម្តែងស្រី Aerin Yuktadatta ហើយAerin Yuktadatta ក៏បានចោទ Janie ថាគឺជាជនទី៣។ ប៉ុន្តែ Janie និយាយថាខ្លួន និងលោក Attadit Diskul គ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ។


លោក Attadit Diskul
៥. លោក Hi-So Kreut៖ ជាសេដ្ឋីពោះម៉ាយ ដោយ Janie បានប្រាប់ថាកំពុងតែទាក់ទងស្វែងយល់ចិត្តគ្នា ប៉ុន្តែខាងប្រុសបែរជាចេញមុខមកបដិសេធថា ខ្លួនគ្មានទំនាក់ទំនងស្នេហាជាមួយនាងទៅវិញ ដែលធ្វើឱ្យ​ Janie ឈឺចាប់ហើយក៏ដើរចេញទៅ។


លោក Hi-So Kreut
៦. លោក Film Rattapoom៖ អ្នកទាំងពីរបានក្លាយជាដៃគូនឹងគ្នា ក្រោយសម្តែងនៅក្នុងរឿង «Suay Rerd Cherd Sode» ប៉ុន្តែក្រោយមក Film Rattapoom ក៏មានលេចឮព័ត៌មានមិនល្អ ទើបទំនាក់ទំនងមួយនេះត្រូវបានដើរដល់បំបែក។


លោក Film Rattapoom
៧. លោក Hi-So Tum៖ ក្រោយការបែកបាក់គ្នាខាងលើ Janie ក៏មិនបានកំព្រាបេះដូងយូរដែរ ដោយនាងក៏បានទៅសេពគប់ជាមួយកម្លោះហៃ និងបង្កើតភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួត ស្ទើរតែប្រកាសលាភាពនៅលីវទៅហើយកាលពីពេលនោះ។ ប៉ុន្តែបន្តមកខាងប្រុស ក៏បានមុខទៅឈឹង គ្មានដំណឹងទាក់ទងមកនាងសោះ អស់រយៈពេល៣ខែ ទើបស្នេហានេះក៏បានដើរដល់ផ្លូវបញ្ចប់។


លោក Hi-So Tum
៨. លោក Boy Palawut៖ ក្រោយមកក៏បានទាក់ទងគ្នាជាមួយបុរសអ្នកមានម្នាក់នេះទៀត ប៉ុន្តែមិនយូរប៉ុន្មានក៏ចែកផ្លូវគ្នាបាត់ទៅ។

Boy Palawut
៩. លោក Ae Chonsawat Asavahame៖ ស្គាល់គ្នាបានមួយរយៈ Janie ក៏បានសម្រេចចិត្តរៀបការជាមួយគ្នាភ្លាមៗ ទោះមិនបានត្រូវតាមប្រពៃណីទាំងស្រុងក៏ដោយ។ ប៉ុន្តែក្រោយមកក៏បានលែងលះគ្នាវិញ ហើយនាងបានប្រកាសភាពនៅលីវជាថ្មីម្តងទៀត។

លោក Ae Chonsawat Asavahame
១០. លោក Keung Chalermchai៖ អ្នកទាំងពីរហាក់មានទំនាក់ទំនងជាមួយគ្នាល្អ ប៉ុន្តែក៏បានចែកផ្លូវគ្នាស្ងាត់ៗ ត្រឹមរយៈពេលមិនយូរប៉ុន្មាន។


លោក Keung Chalermchai
១១. លោក Top៖ ក្នុងពេលថ្មីៗនេះ មានមនុស្សជាច្រើនបានឃើញ Janie ហាក់ដូចជាស្និទ្ធស្នាលខ្លាំងជាមួយលោក Top ប៉ុន្តែនាងប្រាប់ថា អ្នកទាំងពីរគឺគ្រាន់តែជាមិត្តភក្តិនឹងគ្នាប៉ុណ្ណោះ៕

តារាសម្តែង Janie Thienphosuwan និងលោក Top

Comments

comments