(Videos)សំដីចុងក្រោយរបស់ សាន ស្រីឡៃ នៅក្នុងវិដេអូ Live របស់ខ្លួនថា ខ្មោចនៅក្រោយខ្នង ស្តាប់ហើយព្រឺឆ្អឹងខ្នង

0
1239

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់បឹងកេងកង ក្បែរស្ថានីយ៏ទូរទស្សន៏អប្សរា ធ្វើអោយមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ថែមទៀតផង។ ករណីឃាតកម្មនេះគេមិនទាន់ដឹងមូលហេតុពិតប្រាកដយ៉ាងណានៅឡើយនោះទេ ខណៈពេលដែលអ្នកលេង Facebook ធ្វើការប៉ាន់ស្មានថា ជាករណីស្នេហាត្រីកោណ រឺ ក៏ប្រច័ណ្ឌ។

ក្នុងនោះដែរកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង សាន ស្រីឡៃ ក៏បានធ្វើការ Live Video និយាយគ្នាលេងជាមួយអ្នកគាំទ្ររបស់ខ្លួន ប្រមាណជាង៣០នាទី ហើយពាក្យសំដីចុងក្រោយដែលនាងនិយាយលេង ជាមួយអ្នកគាំទ្រគឺ ពេលអ្នកគាំទ្រសួរថា “អីគេនៅក្រោយ”? ស្រាប់តែនាងឆ្លើយថា “ប្រហែលជាអ្នកខ្លះ ខ្មោច…” ដែលពាក្យសំដីនេះត្រូវគេគិតថាជាប្រថ្នូរ អាក្រក់របស់នាង។ សូមទស្សនាវិដេអូខាងក្រោម និង ស្តាប់នៅនាទីចុងក្រោយ៕


អានបន្ត៖ រន្ធត់ណាស់! តារាចម្រៀង សាន ស្រីឡៃ ត្រូវគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា

ដំណឹងគួរឲ្យតក់ស្លុតនេះ យោងតាមព័ត៌មានជាបឋមបានឲ្យដឹងថា នៅមុននេះបន្តិច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ឱ្យដឹងថា តារាចម្រៀង និងជាអតីត កូនក្រុម អ្នកនាង ពេជ្រ សោភា ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។

Comments

comments