ហេតុអី​បាន​ជា​នាង Jessie Vard សំរេច​ចិត្ត​ថតស៊ីចស៊ី ?

0
1975

តារាម៉ូដែលស្រីវ័យក្មេង ដងខ្លួនស្រលូនសាច់សម៉ត់ខៃ ខ្ចីដូចបណ្តូលចេក កូនកាត់ថៃ-អៀរឡង់នាង Jessie Vard វ័យ១៧ឆ្នាំ ថ្មីៗនេះរូបនាងហាក់បីដូចជា ទទួលរងសម្ពាធ ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ទាំងពាក្យរិះគន់ និងពាក្យសរសើរមិនដាច់ពីមាត់ ជាមួយរូបថតបែបស៊ីអារម្មណ៍ស្អាតៗ និងប្លែកៗ បង្ហាញពីដងខ្លួនដ៏គួរឲ្យក្នាញ់របស់នាង។


ឆ្លើយតបនឹងពាក្យរិះគន់ និងការប្រមាថមើលងាយមួយចំនួន នាង Jessie Vard និយាយទាំងឈឺចាប់ក្នុងចិត្ត ទៅកាន់អ្នកដែលរិះគន់មកលើរូបនាង ដើម្បីឲ្យពួកគេបញ្ឈប់ ការវាយប្រហារមកលើនាងថា «អ្វីៗទាំងអស់វាមានតម្លៃ ថ្លៃជាងលុយទៅទៀត! វាមិនមែនមានន័យថា ទាល់តែអ្នកទម្លាក់លុយមកឲ្យខ្ញុំ ហើយខ្ញុំត្រូវតែដោះសម្លៀកបំពាក់ចេញនោះទេ» ។

នាងបន្តថា «ខ្ញុំគ្រាន់តែធ្វើអ្វីមួយ ដែលខ្ញុំគិតថាមានសមត្ថភាពធ្វើវាតែប៉ុណ្ណោះ ហើយការធ្វើនេះក៏ដើម្បីយកប្រាក់ចិញ្ចឹមប៉ា និងបងប្អូនរបស់ខ្ញុំតែប៉ុណ្ណោះ។ ហើយប្រសិនបើការដែលខ្ញុំថតនេះ វាពិតជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ដល់អ្នកគ្រប់គ្នានោះ ខ្ញុំនឹងបញ្ឈប់ការងារ ជាតារាម៉ូដែលស៊ិចស៊ី ចាប់ពីខែនេះទៅតែម្តង។ ខ្ញុំសូមទោស!» ។


បច្ចុប្បន្នគេសង្កេតនៅលើទំព័រហ្វេសប៊ុកផេករបស់ Jessie គឺពោរពេញទៅដោយរូបភាពស៊ិចស៊ី សាច់សខ្ចីស្ទើរតែទាំងស្រុង។ នៅលើទំព័រហ្វេសប៊ុករបស់នាង Jessie ក៏ធ្លាប់បានពន្យល់ប្រាប់ដែរថា រាល់រូបភាពស៊ិចស៊ីរបស់នាងទាំងអស់ នាងតែងតែមានការបិទបាំងត្រឹមត្រូវ ដោយស្លៀកនូវខោ និងអាវទ្រនាប់ គ្មានថតស្រាតននលគោកនោះទេ​​ និងថែមទាំងមានលាបម្សៅស្អិតព្រឿងៗ ដើម្បីបង្កើនសម្រស់ផងដែរ។ ក្រៅពីនេះទៀតនោះ គឺជាបច្ចេកទេសថត កាត់តតាមរយៈកម្មវិធី Photoshop ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី ក៏មានអ្នកគាំទ្រនាងមួយចំនួនធំ នៅតែជំរុញលើកទឹកចិត្តឲ្យ Jessie បន្តថតរូបភាពស៊ិចស៊ី បង្ហាញពីរាងដ៏ស្រឡូន និងថែមទាំងបញ្ចេញមតិប្រាប់នាងថា កុំទៅខ្វល់សម្តីអ្នកដទៃ ដែលបានវាយប្រហារនាងអី។ ហើយពួកគេក៏សង្ឃឹមទៀតថា Jessie នាងនឹងបន្តធ្វើជាតារាម៉ូដែលស៊ិចស៊ី ចេញរូបភាពស្អាតៗរបស់នាងជាបន្ត ដែលពួកគេនៅតែទន្ទឹងរង់ចាំជានិច្ច។ ខណៈស្រីស្អាត Jessie រូបនេះ បែរជាប្រកាសថា ខ្លួននឹងបញ្ឈប់ការថតរបស់នាងនៅខែក្រោយនេះ ស្របពេលខាងផលិតកម្ម កំពុងស្នើសុំនាង កុំឲ្យលាឈប់ពីការងារផងដែរ៕

Comments

comments