ឡូយអីឡូយយ៉ាងនេះ! អេឡិច ចិន្ត្រា ជិតចូលឆ្នាំថ្មីបានតំណែងធំ!

0
21

រាជធានីភ្នំពេញ ៖ តារាចម្រៀង លោកអេឡិច ចិន្ត្រា បានបង្ហាញនៅភាពជោគជ័យជាបន្តបន្ទាប់មិនត្រឹមតែសិល្បៈក្នុងស្រុកទេ សូម្បីទីផ្សារចម្រៀងនៅនាយសមុទ្រ ក៍តារាប្រុសកូនកាត់ចិននេះច្បាមយកយ៉ាងណែនដៃមិនណយដែរ ។

កាលពីយប់មិញនេះនៅភោជនីយដ្ឋាន Bottom Up ដែលគេស្គាល់ច្បាស់ថាជារបស់ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ជាស្វាមីបានរៀបចំកម្មវិធីចុះហត្ថលេខាមួយដែលទទួលយកលោក អេឡិច ចិន្ត្រា ធ្វើជាអ្នកតំណាងផលិតផលស្រាបៀរ Budweiser ដែលជាប្រភេទផលិតផលមកពីអាមេរិកដែលទើបរចនាដបថ្មី ។ លោកអេឡិច ចិន្ត្រា បានអោយដឹងថាលោកពិតជាមានភាពអំណររីករាយដែលជិតដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីមានរូបភាពល្អៗកើតឡើង ជាពិសេសបានក្លាយជាអ្នកតំណាងផលិតផលស្រាបៀរ Budweiser ដែលជារបស់ពេញនិយមមួយក្រោមការសម្លឹងមើលឃើញពីខាងម្ចាស់ក្រុមហ៊ុន ។


លោកថាចាប់ពីពេលនេះពេញ១ឆ្នាំ ២០១៨ លោកនឹងមានកិច្ចការជាច្រើនជាមួយស្រាបៀរខាងលើក្រោមផែនការរៀបចំហើយពេញចិត្តទទួលយក។លោកបន្តថាកន្លងមកលោកក៍ធ្លាប់ចុះកុងត្រាក្នុងផលិតផលផ្សេងបានច្រើនដែរហើយរិតតែសប្បាយចិត្តដែលអាជីពសិល្បៈរបស់លោកនៅតែស្ថិតក្នុងការទាក់ទាញព្រមទាំងសន្យាថានឹងរំលេចភាពល្អជូនមហាជនមិនអោយខកបំណងឡើយ ។


លោក CHOENG Mengkry អ្នកគ្រប់គ្រងទីផ្សារ (Corona-Budweiser) បានបញ្ជាក់ពីមូលហេតុដែលសម្រេចជ្រើសរើសលោកអេឡិច ចិន្ត្រា ជាអ្នកតំណាងផលិតផល ព្រោះអេឡិចចិន្ត្រានៅតែរក្សាកេរ្តីឈ្មោះបានល្បីល្បាញហើយរូបរាងរូបសម្បត្តិគាត់ពិតជាសាកសម និងស្តាយថ្មីរបស់ផលិតផលយើង ។ អញ្ជឹងហើយទើបលោកអេឡិចត្រូវបានសម្រេចពីការជ្រើសរើសក្នុងចំណោមតារាប្រុសផ្សេងទៀតមកជាប់តំណែងលើគាត់ ។ ក្រុមហ៊ុននឹងរៀបចំកម្មវិធីជាច្រើនដូចជាជប់លៀងតាមក្លិបនានាបម្រើដល់យុវវ័យនិងភ្ញៀវទាំងអស់ដែលតែងតែគាំទ្រផលិតផលស្រាបៀរយើង៕

Comments

comments