Taeyeon ត្រូវបៀតបៀនគូទ និងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ ដោយអ្នកគាំទ្របិសាច នៅឥណ្ឌូនេស៊ី! (មានវីដេអូ)

0
494

ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រីកញ្ញា Taeyeon មានកាលវិភាគការងារ ដែលនឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញ គ្រាន់តែTaeyeon មកដល់ព្រលានយន្តហោះកូរ៉េ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ីភ្លាម នាងក៏ជួបប្រទះជាមួយនឹង រឿងតូចមួយ ដោយដំបូងកាបូបរបស់នាងដាច់ខ្សែ។

បន្ទាប់ពីនេះ ខណៈនាងដើរចូលនៅក្នុងព្រលានយន្តហោះ ក៏មានក្រុមអ្នកគាំទ្រ និង បណ្តាភ្នាក់ងារសារព័ត៌មានជាច្រើន នាំគ្នាប្រជ្រៀតគ្នា ដើម្បីផ្តិតយករូបភាពរបស់នាង រហូតដល់ជ្រុលកាមេរ៉ា ទៅបុកនឹងផ្ទៃមុខរបស់ Taeyeon ដែលធ្វើឲ្យនាងស្លុតអារម្មណ៍មិនស្ទើរនោះទេ ប៉ុន្តែមិនថាយ៉ាងណា នាងក៏នៅតែរក្សាស្នាមញញឹមជានិច្ច។

ដោយឡែក អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះ ខណៈធ្វើដំណើរមកដល់ ព្រលានយន្តហោះឥណ្ឌូនេស៊ី នាងក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រឥណ្ឌូនេស៊ីរាប់រយនាក់ ដោយម្នាក់ៗនាំគ្នាច្រានគ្នាដើម្បីមកជិត Taeyeon សូម្បីតែសន្តិសុខការពារសុវត្ថិភាព ក៏ទប់មិនឈ្នះដែរ។

យោងតាមវីដេអូ និងរូបថតជាច្រើន ព្រមទាំងការលើកឡើងរបស់អ្នកគាំទ្រដែល នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ដោយសារតែខាងក្រុមការងារ និងខាងផលិតកម្ម SM មិនយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ Taeyeon ដោយមិនបានចាត់ កងអង្គរក្សមកការពារនាង ដោយមានតែសន្តិសុខនៅព្រលានយន្តហោះប៉ុណ្ណោះ ទើបមិនអាចទប់ទល់ពីការរុញច្រាញ របស់អ្នកគាំទ្របាន។

ម៉្យាងវិញទៀត ដោយសារតែអ្នកគាំទ្រខ្វះការពិចារណា នាំគ្នាសម្រុកចូល ដោយមិនគិតពីការរងគ្រោះទៅលើ Idol របស់ខ្លួន រហូតធ្វើឲ្យ Taeyeon ដើរខ្ទប់មុខយំទាំងតក់ស្លុត អ្វីដែលរឹតតែខ្លោចចិត្តអាណិតនាងនោះ គឺនាងថែមទាំងដួលទៅលើដី និងរងគ្រោះជាច្រើនកន្លែង ថែមទៀតផង។


ទាក់ទងនឹងរឿងដ៏ជូរចត់ ពីទង្វើរបស់អ្នកគាំទ្រនៅព្រលានយន្តហោះនេះផងដែរ កញ្ញា Taeyeon ក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍តក់ស្លុត និងភាពសោកស្តាយរបស់ខ្លួន នៅលើគណនីIG ដោយមានអត្ថន័យថា៖

«ស្ថានភាពដ៏គ្រោះថ្នាក់ នៅព្រលានយន្តហោះហ្សាកាតា បានធ្វើឲ្យអារម្មណ៍របស់ខ្ញុំ ជំពាក់ចូលគ្នាអស់ហើយ ជាមួយនឹងហ្វូងមនុស្សដ៏សម្បើម។ ខ្ញុំបានដួលទៅលើឥដ្ឋ ជាមួយនឹងទឹកភ្នែកដែលស្រក់មិនឈប់។ មានសន្តិសុខប្រចាំតំបន់ម្នាក់ ឃើញពីសភាពគ្រោះថ្នាក់នេះ ទើបគាត់ចាប់ខ្ញុំឡើង ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ខ្ញុំពិតជាភ័យមែនទែន ពេលដែលមានគេប៉ះពេញទាំងខ្លួនរបស់ខ្ញុំ មិនថាមុខ ឬក៏ក្រោយ វាពិតជាគ្មានសណ្ដាប់ធ្នាប់ខ្លាំងណាស់។

ប៉ុន្តែវាមិនមែនជារឿងដែលខ្ញុំគិតខ្លាំងបំផុតនោះទេ អ្វីដែលខ្ញុំគិតគឺ មនុស្សដែលរង់ចាំខ្ញុំ ពួកគេក៏បានដួលហើយរងរបួសខ្លះដែរ ធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅជាខ្លាំង។ ហើយវាប្រហែលមិនមែនជាចេតនាទេ ខ្ញុំក៏ត្រូវបានគេប៉ះ បុក និង ចាប់ផ្នែកមួយចំនួននៃរាងកាយរបស់ខ្ញុំដែរ ដូចជាគូទ និងដើមទ្រូងជាដើម។ វាពិតជាគួរឲ្យភ័យខ្លាច ខ្ញុំធ្វើចិត្តមិនបានឡើយ។

ដូចនេះខ្ញុំមិនមានសភាពល្អឡើយ ក្នុងការមកដល់ហ្សាកាតា ជាលើកដំបូងនេះ។ ខ្ញុំពិតជាសុំទោសជាខ្លាំងដល់អ្នកគាំទ្រដែលរង់ចាំខ្ញុំ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងរក្សាសណ្តាប់ធ្នាប់ខ្លះ ដើម្បីកុំឲ្យអ្នកដទៃរងការឈឺចាប់ទៀត។ ខ្ញុំនឹងចាត់ទុករឿងដែលកើតឡើងនៅថ្ងៃនេះ ដូចមិនបានកើតឡើងចុះ។ ពីព្រោះខ្ញុំដឹងច្បាស់ថាអ្នកគាំទ្ររបស់យើង តែងតែផ្ដល់ក្ដីស្រឡាញ់និងយោគយល់គ្នាជានិច្ច។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនមានរបួស សម្រាប់ហេតុការណ៍ថ្ងៃនេះ»។

ចំពោះទង្វើគ្មានសណ្តាប់ធ្នាប់នេះ បណ្តាអ្នកគាំទ្រឥណ្ឌូនេស៊ី ក៏បានធ្វើការសុំទោសទៅកាន់ Taeyeon និងសន្យាថានឹងរក្សាសុវត្ថិភាពឲ្យនាង នៅពេលដែលនាងទៅកូរ៉េវិញផងដែរ៕

Comments

comments