The Voice Kids រ​ដូ​ល​កាល​ទី​២ ៖ អវត្តមានសុគន្ធ នី​សា ហើយ​ជំនួស​ដោយ​តារាចម្រៀង​សាច់​សខ្ចី

0
160

រាជធានីភ្នំពេញ ៖ មាន​តារាក្នុងផលិតកម្មធំមួយនេះ​មិន​តិច​នាក់​ទេ ​ដែល​កើត​ចិត្ត​ចង់​ក្តាប់​ឱកាស​ចូល​ធ្វើ​ជា ​គណៈ​ក​ម្មា​ការ​វាយតម្លៃ​សំឡេង ​និង​ទេព​កោសល្យ​របស់​បេក្ខជន ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​។​ យ៉ាងណាមិញ​នេះ​ជា​ឱកាស​លើក​ទី​១ ​និង​ទាញ​ការ​ចាប់អារម្មណ៍​តែ​ម្តង​ ក្រោយ​ដឹង​ថា ​សួ​ស វី​ហ្សា ​ចូល​ដល់​ដំណាក់កាល​គណៈ​ក​ម្មា​ការ​ដែល​មិន​ធ្លាប់​ទទួល​បាន​។

កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice Kids រដូវ​កាល​ទី​១ ​បាន​បញ្ចប់​ក្រោម​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាមួយ នឹង​ការ​រិះគន់​មួយ​ចំនួន​ផង​ដែរ​។ ក្រោយ​ផ្ទុះ​ការ​រិះគន់​លើ​គ្រូបង្វឹក សុគន្ធ នី​សា ខ្លាំង​រឿង​ជ្រើសរើស​កូនក្រុម​លម្អៀង កម្មវិធី​នេះ​បាន​ធ្វើ​ផ្លាស់​ប្តូរ​គ្រូបង្វឹក​រូប​នេះ​ចេញ​ដែល​ជំនួស​ដោយ​តារាចម្រៀង សួ​ស វី​ហ្សា វិញ​។

ទូរទស្សន៍​ក្នុងស្រុកមួនោះ ​បាន​ចាប់ផ្តើម​ចេញ​យុទ្ធនាការ​ប្រកាស​កម្មវិធី The Voice Kids រដូវ​កាល​ទី​២​។ ក្នុង​រដូវ​កាល​ទី​២​នេះ​មានការ​ផ្លាស់​ប្ដូរ​គណៈកម្មការ​ម្នាក់ គឺ​អវត្តមាន អ្នក​នាង សុគន្ធ នី​សា ហើយ​ជំនួស​ដោយ​កញ្ញា សួ​ស វី​ហ្សា តារាចម្រៀង​សាច់​សខ្ចី​ទៅ​វិញ ​គ្រា​ដែល​លោក ព្រាប សុវត្ថិ និង កញ្ញា ឱ​ក សុគន្ធ​កញ្ញា នៅ​តែ​រក្សា​តំណែង​ជា​គណៈកម្មការ​ដដែល ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយឡែក​តារាចម្រៀង សួ​ស វី​ហ្សា បាន​គ្រង​តំណែង​ជា​គ្រូបង្វឹក ជំនួស សុគន្ធ​នី​សា នេះ​បើ​យោង​តាម Poster ដែល​ផុស​ផ្សាយ​របស់​ក្រុមហ៊ុននោះ​។

​ការ​រើស​យក សួ​ស វី​ហ្សា ត្រូវ​ណាស់​ព្រោះ​សមត្ថភាព​ច្រៀង​របស់​នាង​ខ្លាំង​ណាស់​ទាំង​បទ​សម័យ បទ​ពី​ដើម ញាក់ រ៉ក់ បាន​ទាំងអស់ ហើយ​បើ​ក្រឡេក​មើល​អតីតកាល​របស់​នាង​វិញ ​គឺ​នាង​ប្រឡង​ចម្រៀង​ជាប់​លេខ​១ ​ពេល​ប្រឡង​ចូល​ផលិតកម្ម​រ៉ក់​ចឹ​ង​មិនមែន​ធម្មតា​ទេ ៕

Comments

comments